Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 47:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា ហើយ​សម្រាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្ដាល​អ្នក​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដល់​អ្នក​រាល់​គ្នា គេ​នឹង​បាន​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រា‌អែល ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង

20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នឹង​អាណិត​អាសូរ​ដល់​ពួក​យ៉ាកុប ហើយ​ព្រះ‌អង្គ​នឹង​ជ្រើស​រើស​អ៊ីស្រា‌អែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នឹង​ចូល​រួម​ជា‌មួយ​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពូជ​ពង្ស​របស់​យ៉ាកុប។

មួយ​ទៀត កាល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​ចែក​ស្រុក​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​មួយ​ដល់​ព្រះ‌យេហូវ៉ា ជា​ចំណែក​បរិសុទ្ធ​នៃ​ស្រុក​នោះ បណ្តោយ​ត្រូវ​ជា​ពីរ​ម៉ឺន​ប្រាំ​ពាន់ហត្ថ ហើយ​ទទឹង​ពីរ​ម៉ឺន ហត្ថ ដី​នោះ​ត្រូវ​តែ​បាន​បរិសុទ្ធ នៅ​គ្រប់​ក្នុង​ព្រំ‌ដែន​ជុំ‌វិញ

អ្នក​រាល់​គ្នា​ត្រូវ​ចែក​ស្រុក​នេះ​តាម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រា‌អែល។

ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណា អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចែក​ឲ្យ​មាន​មត៌ក​នៅ​ទី​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

នេះ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាប់​ឆ្នោត បែង​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ទុក​ជា​មត៌ក​របស់​គេ​នីមួយៗ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​អ្នក​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

កាល​គេ​បាន​ឮសេចក្ដី​ទាំង​នេះ គេក៏​ស្ងាត់​មាត់ ហើយ​បែរ​ជា​លើក​តម្កើង​ព្រះ ដោយ​ពោល​ថា "ដូច្នេះ សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះ​ប្រទាន​ឱកាស​ឲ្យ​ប្រែ​ចិត្ត ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎!"។

ព្រះ‌អង្គ​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​ស្អាត​ដោយ​សារ​ជំនឿ។

សាសន៍​យូដា និង​សាសន៍​ក្រិក​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ដដែល​ជា​ព្រះ‌អម្ចាស់​របស់​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​មាន​ព្រះ‌‌ហឫ‌ទ័យ​ទូលាយ ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ

គឺ​ថា ពួក​សាសន៍​ដទៃ​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក​ជា​មួយ​គ្នា ជា​អវយវៈ​របស់​រូប‌កាយ​តែ​មួយ ហើយ​ជា​អ្នក​មាន​ចំណែក​នៃ​សេចក្តី​សន្យា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ តាម​រយៈ​ដំណឹង​ល្អ។

ដូច្នេះ ចូរ​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

ក្នុង​សណ្ឋាន​នោះ គ្មាន​សាសន៍​ក្រិក និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មិន​កាត់​ស្បែក ពួក​មនុស្ស​ព្រៃ ពួក​ជនជាតិ​ភាគ​តិច អ្នក​បម្រើ ឬ​អ្នក​ជា​ទៀត​ឡើយ គឺ​ព្រះ‌គ្រីស្ទ​ជា​គ្រប់​ទាំង​អស់ ហើយ​គង់​នៅ​ក្នុង​គ្រប់​ទាំង​អស់!




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម