Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 47:19

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រំ​ដែន​ខាង​ត្បូង លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​អេស៊ីព្ទ ដែល​ហូរ​ធ្លាក់​ទៅ​សមុទ្រ​ធំ។ នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង។

សូមមើលជំពូក ចម្លង

15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វេលា​នោះ ព្រះបាទ​សាឡូម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង អស់​ប្រាំពីរ​ថ្ងៃ រួច​រាប់​ប្រាំពីរ​ថ្ងៃ​ទៀត សរុប​ទាំង​អស់​ដប់បួន​ថ្ងៃ។

ព្រម​ទាំង​ក្រុង​ប្អាឡាត ក្រុង​ថាត់ម៉ោរដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ

មាន​ពួក​អ្នក​នាំ​សារមក​ទូល​ព្រះ​បាទ​យេ‌ហូសា‌ផាត​ថា៖ «មាន​កង‌ទ័ព​យ៉ាង​សន្ធឹកពី​ស្រុកអេដុម មក​ទាស់​នឹងព្រះ​ករុណា មក​ពី​នាយ​សមុទ្រ ហើយ​មើល៍ គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ» (នោះ​គឺ ស្រុក​អេន-កេឌី)។

នៅ​គ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​អំពាវ‌នាវ ហើយ​យើង​បាន​រំដោះ​អ្នក យើង​បាន​ឆ្លើយ​តប​ដល់​អ្នក​ពី​ទី​សម្ងាត់​នៃ​ផ្គរ យើង​បាន​ល្បង‌ល​អ្នក​នៅ​ទឹក​មេរីបា ។ –បង្អង់

នៅ​គ្រា​នោះ ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ ព្រះ‌យេហូវ៉ា​នឹង​វាយ​ជម្រុះ​ផល​គេ ចាប់​តាំង​ពី​ទឹក​ទន្លេ​រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​បាន​រួម​មូល​គ្នា​មក​ម្នាក់​ម្តង​ៗ

ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​សមុទ្រ​នោះ ចាប់​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សម្រាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ

នេះ​ជា​ព្រំ​ប្រទល់​ស្រុក គឺ​ខាង​ជើង​ចាប់​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ហេតឡូន​រហូត​ដល់​ឡេបូ-ហាម៉ាត រួច​បន្ត​ទៅ​សេដាត់

ហើយ​ជាប់​នឹង​ទឹក​ដី​របស់​កាដ​ខាង​ត្បូង​បំផុត ព្រំ​ប្រទល់​ស្រុក​របស់​គេ ត្រូវ​លាត​សន្ឋឹង​ចាប់​ពី​ក្រុង​តាម៉ារ ទៅ​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​អេស៊ីព្ទ រហូត​ដល់​សមុទ្រ​ធំ។

កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។

នេះ​ជា​ទឹក​នៅ​មេរីបា ដែល​ប្រជាជន​អ៊ីស្រា‌អែល​បាន​រក​រឿង​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ភាព​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ‌សារ​ទឹក​នោះ​ឯង។

ផ្នែក​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម។ ព្រំ​ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ផ្ដើម​ពី​ចុង​សមុទ្រ​អំបិល​នៅ​ទិស​ខាង​កើត។

ព្រំ​ដែន​នេះ ត្រូវ​បត់​ពី​អាសម៉ូន​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីព្ទ ហើយ​ផុត​ត្រឹម​សមុទ្រ។

ព្រោះ​អ្នក​បាន​រំលង​ទាស់​នឹង​យើង នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា​នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ព្រោះ​អ្នក​មិន​បាន​លើក​យើង​ជា​បរិសុទ្ធ នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទេ ។

ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា៖ «ឯ​ធូមីម និង​អ៊ូរីម របស់​ព្រះ‌អង្គ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ព្រះ‌អង្គ​បាន​ល្បង​ល​គេ​ត្រង់​ទឹក​មេរីបា

និង​តំបន់​អារ៉ាបា​រហូត​ដល់​សមុទ្រ​គេនេ‌សារ៉ែតខាង​កើត ហើយ​បន្ត​ទៅ​ទិស​ខាង​កើត​រហូត​ដល់​សមុទ្រ​អារ៉ាបា គឺ​សមុទ្រ​អំបិល តាម​ផ្លូវ​ទៅ​ឯ​បេត-យេស៊ីម៉ូត ហើយ​នៅ​ខាង​ត្បូង​នោះ​ត្រង់​ជើង​ភ្នំ​ពីសកា




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម