ដូច្នេះ ព្រំប្រទល់នឹងលាតសន្ឋឹងចាប់ពីសមុទ្រគឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំប្រទល់ហាម៉ាត នេះហើយជាព្រំប្រទល់ខាងជើង។
ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្ដាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំប្រទល់ហាវរ៉ុន។
នេះជាឈ្មោះកុលសម្ព័ន្ធនីមួយៗ គឺចាប់ពីព្រំដែនខាងជើងតាមផ្លូវហេតឡូន ចាប់ពីឡេបូ-ហាម៉ាត ត្រឹមហាសា-អេណាន (ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត) លាតសន្ធឹងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធដាន់។
បន្ទាប់មក ព្រំដែននេះត្រូវលាតសន្ធឹងទៅដល់ស៊ីប្រុន រហូតទៅទល់នឹងហាសា-អេណាន។ នេះហើយជាព្រំដែនខាងជើងរបស់អ្នករាល់គ្នា។