លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវមួយឥតខ្ចោះ កូនចៀម៦ និងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់
គ្រានោះ នឹងកើតមានដូច្នេះ ពីខែមួយ ចូលខែមួយទៀត ហើយពីថ្ងៃសប្ប័ទមួយ ដល់ថ្ងៃសប្ប័ទមួយទៀត គ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត ត្រូវបិទក្នុងរវាងប្រាំមួយថ្ងៃដែលធ្វើការ តែដល់ថ្ងៃសប្ប័ទត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ។
នៅរាល់ដើមខែ អ្នកត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនប្រាំពីរ