អេសេគាល 46:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯចៅហ្វាយនឹងចូលតាមផ្លូវថែវនៃទ្វារកំផែងខាងក្រៅ ហើយឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទទេរហូតដល់ល្ងាច។ សូមមើលជំពូក |
ព្រះនាងទតឃើញស្ដេចឈរនៅលើវេទិកាត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានអំណរ ហើយផ្លុំត្រែឡើង។ ពួកចម្រៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ ពេលនោះ ព្រះនាងក៏ហែកព្រះពស្ត្រ ដោយសវនីយ៍ថា៖ «នេះជាការក្បត់ គឺជាការក្បត់ហើយ»។
កាលណាចៅហ្វាយថ្វាយតង្វាយស្ម័គ្រពីចិត្ត ជាតង្វាយដុត ឬតង្វាយមេត្រី ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបតង្វាយដុត និងតង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃសប្ប័ទដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។