បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែងមួយនៅចុងបន្ទប់នោះខាងលិច។
ក្រោយពេលដែលឡុតបែកចេញទៅ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខឡើងឥឡូវ ហើយមើលពីកន្លែងដែលអ្នកនៅ ឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទៅទិសខាងកើត និងទិសខាងលិចទៅ!
នៅពីមុខបន្ទប់ទាំងប៉ុន្មាន មានកន្លែងដើរ ទទឹងដប់ហត្ថ ខាងក្នុងក៏មានផ្លូវមួយហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង។
នៅក្រោមបន្ទប់ទាំងនោះ មានផ្លូវចូលពីខាងកើត តាមដែលអ្នកណាចូលមកពីទីលានខាងក្រៅ។