Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 45:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​នោះ ចៅ‌ហ្វាយ​ត្រូវ​រៀបចំ​គោ​ឈ្មោល​មួយ ទុក​ជា​តង្វាយ​លោះ​បាប សម្រាប់​ខ្លួន​លោក និង​បណ្ដា‌ជន​នៅ​ក្នុង​ស្រុក​ដែរ។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​តង្វាយ​ដុត​ដែល​ចៅ‌ហ្វាយ​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​សប្ប័ទ គឺ​កូន​ចៀម​ប្រាំមួយ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ឥត​ខ្ចោះ។

រួច​ត្រូវ​យក​ពពែ​ឈ្មោល​ពីរ សម្រាប់​ជា​តង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​ដុត ពី​ក្រុម​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល។

ប្រសិន​បើ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ក្រុម​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្តិ​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ក្រុម​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ទុក​ជា​តង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល‌ជំនុំ។

បន្ទាប់​មក សង្ឃ​ត្រូវ​យក​គោ​នោះ​ទៅ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ដូច​ជា​បាន​ដុត​គោ​មុន​ដែរ នេះ​គឺ​ជា​តង្វាយ​លោះ​បាប​សម្រាប់​ក្រុម​ជំនុំ។

កូន​មនុស្ស​ក៏​ដូច្នោះ​ដែរ លោក​បាន​មក​មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​ប្រគល់​ជីវិត​លោក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។

ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម