អេសេគាល 43:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់យើង និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់យើង ឲ្យមានតែជញ្ជាំងនៅកណ្ដាលយើងនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់យើង ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាយើងធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីក្រោធរបស់យើង។ សូមមើលជំពូក |
ទ្រង់យករូបឆ្លាក់ដែលទ្រង់បានធ្វើ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះ ជាទីដែលព្រះបានមានព្រះបន្ទូលនឹងដាវីឌ ហើយព្រះបាទសាឡូម៉ូនជាបុត្រាទ្រង់ថា: "យើងនឹងតាំងឈ្មោះយើងនៅក្នុងព្រះវិហារនេះ នៅក្រុងយេរូសាឡិម ជាទីដែលយើងបានរើសក្នុងគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលឲ្យនៅជាដរាបតទៅ។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។