នៅពីមុខបន្ទប់ទាំងប៉ុន្មាន មានកន្លែងដើរ ទទឹងដប់ហត្ថ ខាងក្នុងក៏មានផ្លូវមួយហត្ថចូលតាមទ្វារបន្ទប់ទាំងនោះ ដែលបើកទៅទិសខាងជើង។
បន្ទាប់មក លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលាន ដែលនៅខាងជើងប្រទល់មុខនឹងអាគារ។
ច្រកមួយនៅមុខបន្ទប់ទាំងនោះ មើលទៅដូចកន្លែងដើរនៃបន្ទប់ដែលនៅខាងជើងដែរ មានបណ្តោយ និងទទឹងស្មើគ្នា ហើយគ្រប់ផ្លូវចេញពីបន្ទប់ទាំងនោះ ក៏ត្រូវតាមរបៀប ហើយតាមទ្វារបន្ទប់មុននោះដែរ។
បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែងមួយនៅចុងបន្ទប់នោះខាងលិច។
រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។
«ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។