កាលលោកបានវាស់ព្រះវិហារខាងក្នុងរួចហើយ ក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ។
ទ្រង់ធ្វើទីលានសម្រាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសម្រាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន។
មានកំផែងនៅព័ទ្ធជុំវិញខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសម្រាប់វាស់ប្រវែងប្រាំមួយហត្ថ ដែលក្នុងមួយហត្ថនោះ ត្រូវជាមួយហត្ថមួយទះ ដូច្នេះ លោកក៏វាស់កម្រាស់កំផែងនោះត្រូវជាមួយខ្នាតបបុស ហើយកម្ពស់ក៏មួយខ្នាតនោះដែរ។
លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។
បន្ទាប់មក លោកនាំខ្ញុំទៅទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត
ក្នុងដីនោះត្រូវឲ្យមានកន្លែងសម្រាប់ទីបរិសុទ្ធ ប្រវែងប្រាំរយ និងទទឹង ៥០០ គឺបួនជ្រុងស្មើ ថែមទាំង ៥០ ហត្ថ នៅព័ទ្ធជុំវិញសម្រាប់ជាវាលទំនេរ