ខ្ញុំក៏ពិចារណាមើលកម្ពស់ព្រះវិហារនៅព័ទ្ធជុំវិញ ឃើញថា ជើងជញ្ជាំងបន្ទប់ទាំងនោះបានខ្ពស់ពេញមួយខ្នាតបបុស គឺប្រាំមួយហត្ថធំ។
មានកំផែងនៅព័ទ្ធជុំវិញខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសម្រាប់វាស់ប្រវែងប្រាំមួយហត្ថ ដែលក្នុងមួយហត្ថនោះ ត្រូវជាមួយហត្ថមួយទះ ដូច្នេះ លោកក៏វាស់កម្រាស់កំផែងនោះត្រូវជាមួយខ្នាតបបុស ហើយកម្ពស់ក៏មួយខ្នាតនោះដែរ។
នេះជាទំហំនៃអាសនាដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជាមួយហត្ថមួយទះ បាតនៃអាសនានឹងបានកម្ពស់ មួយហត្ថ ទទឹងមួយហត្ថ ហើយគែមនៅជុំវិញហាម បានមួយចំអាម នេះជាកម្ពស់នៃអាសនា
ទីក្រុងនោះមានរាងបួនជ្រុង បណ្តោយ និងទទឹងស្មើគ្នា ទេវតានោះបានយកដំបងរបស់លោកវាស់ទីក្រុង ឃើញមានប្រវែងដប់ពីរពាន់ស្តាដ គឺបណ្តោយ ទទឹង និងកម្ពស់ មានប្រវែងស្មើគ្នាទាំងអស់។