ទៅដល់ខាងលើទ្វារ រហូតដល់ក្នុងព្រះវិហារ និងខាងក្រៅ ព្រមទាំងកំផែងនៅជុំវិញ ទាំងក្នុង ទាំងក្រៅ ក៏ធ្វើតាមទំហំ។
អស់ទាំងទ្វារ និងបង្អួចបិទ ហើយរានហាលនៅជុំវិញទាំងបីជាន់ ដែលប្រទល់មុខនឹងមាត់ទ្វារ បានស្រោបដោយឈើនៅជុំវិញ ចាប់តាំងពីដីឡើងទៅដល់បង្អួច (រីឯបង្អួចទាំងនោះសុទ្ធតែគ្របបិទជិត)
នោះសុទ្ធតែធ្វើដោយមានក្បាច់ជាចេរូប៊ីន និងដើមលម៉ើ មានដើមលម៉ើមួយ នៅកណ្ដាលចេរូប៊ីន និងចេរូប៊ីន ហើយចេរូប៊ីនទាំងនោះសុទ្ធតែមានមុខពីររៀងខ្លួន
កាលលោកបានវាស់ព្រះវិហារខាងក្នុងរួចហើយ ក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ។