ដូច្នេះ លោកក៏វាស់ព្រះវិហារបានមួយរយហត្ថ ហើយទីលាន និងអាគារនោះ ព្រមទាំងជញ្ជាំងផង នោះមានបណ្តោយមួយរយហត្ថ។
លោកក៏វាស់ទីលានមានប្រវែងមួយរយហត្ថ ទទឹងមួយរយហត្ថ បួនជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។
មានអាគារមួយដែលនៅខាងមុខទីលាន គឺនៅខាងលិច មានទទឹងចិតសិបហត្ថ បណ្តោយកៅសិបហត្ថ ហើយជញ្ជាំងអាគារនៅព័ទ្ធជុំវិញ មានកម្រាស់ប្រាំហត្ថ។
ឯទទឹងខាងមុខព្រះវិហារ និងទីលាននៅខាងកើត ក៏មួយរយហត្ថ។
លោកវាស់ប្រវែងនៃអាគារ នៅមុខទីលាន ដែលនៅខាងក្រោយនោះ ព្រមទាំងរានហាលទាំងសងខាងបានមួយរយហត្ថ ហើយទាំងព្រះវិហារខាងក្នុង និងថែវនៃទីលានផង។
បន្ទាប់មក លោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ តាមផ្លូវទៅទិសខាងជើង លោកនាំខ្ញុំទៅឯបន្ទប់ដែលនៅមុខទីលាន ដែលនៅខាងជើងប្រទល់មុខនឹងអាគារ។
នៅក្នុងកម្រាស់កំផែងទីលានខាងត្បូង ទល់មុខនឹងទីលាន ហើយពីមុខអាគារនោះ មានបន្ទប់ជាច្រើន។
អាគារដែលមានទ្វារបែរមុខទៅទិសខាងជើង មានប្រវែងមួយរយហត្ថ និងទទឹងហាសិបហត្ថ។
ដ្បិតបន្ទប់ទាំងនោះដែលនៅទីលានខាងក្រៅ មានបណ្តោយហាសិបហត្ថ ហើយនៅមុខព្រះវិហារនោះមានមួយរយហត្ថ។