Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 40:27

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ទ្វារ​មួយ​បើក​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​ត្បូង ហើយ​លោក​វាស់​ពី​ទ្វារ​កំផែង​មួយ ទៅ​ដល់​ទ្វារ​កំផែង​មួយ​ទៀត ខាង​ត្បូង​នោះ​បាន​មួយរយ​ហត្ថ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​វាស់​ទទឹង​ទី‌លាន​ពី​ខាង​ក្រៅ ចាប់​តាំង​ពី​មុខ​ទ្វារ​កំផែង​ខាង​ក្រោម រហូត​ដល់​មុខ​ទី‌លាន​ខាង​ក្នុង​បាន​មួយរយ​ហត្ថ ទាំង​ខាង​កើត និង​ខាង​ជើង។

មាន​ទ្វារ​ចូល​ទៅ​ក្នុង​ទី‌លាន​ខាង​ក្នុង ដែល​ប្រទល់​មុខ​នឹង​ទ្វារ​នោះ​ទាំង​ខាង​ជើង និង​ខាង​កើត រួច​លោក​វាស់​ពី​ទ្វារ​មួយ​ទៅ​ទ្វារ​មួយ​ទៀត​បាន​មួយរយ​ហត្ថ។

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្នុង ដែល​នៅ​ទិស​ខាង​កើត លោក​ក៏​វាស់​ទ្វារ​នោះ​មាន​ទំហំ​ត្រូវ​គ្នា​ដែរ។

លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​ទិស​ខាង​ជើង ក៏​វាស់​ទ្វារ​នោះ មាន​ទំហំ​ត្រូវ​គ្នា​ដែរ។

នៅ​ខាង​ក្រៅ​នៃ​ទ្វារ​ខាង​ក្នុង មាន​បន្ទប់​ពីរ​នៅ​ក្នុង​ទី‌លាន​ខាង​ក្នុង មួយ​នៅ​ជិត​ទ្វារ​ទិស​ខាង​ជើង បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ហើយ​មួយ​ទៀត​នៅ​ជិត​ទ្វារ​ខាង​កើត បែរ​មុខ​ទៅ​ទិស​ខាង​ជើង។

លោក​ក៏​វាស់​ទី‌លាន​មាន​ប្រវែង​មួយរយ​ហត្ថ ទទឹង​មួយរយ​ហត្ថ បួន​ជ្រុង​ស្មើ ហើយ​អាស‌នា​ក៏​នៅ​ពី​មុខ​ព្រះ‌វិហារ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម