កម្រាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកម្រាលថ្មជាន់ក្រោម។
បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្រៅ ឃើញមានបន្ទប់ និងកម្រាលថ្មដែលធ្វើសម្រាប់ទីលាននៅជុំវិញ គឺមានបន្ទប់សាមសិប នៅលើកម្រាលថ្មនោះ។
លោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបានមួយរយហត្ថ ទាំងខាងកើត និងខាងជើង។