លោកក៏វាស់ពីដំបូលបន្ទប់មួយ ដល់ដំបូលបន្ទប់ម្ខាង ដែលនៅទល់មុខគ្នាមានប្រវែងម្ភៃប្រាំហត្ថ។
មានរបងមួយហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងសងខាង បន្ទប់ទាំងនោះមានទំហំប្រាំមួយហត្ថបួនជ្រុងស្មើ។
លោកក៏វាស់បន្ទប់នោះ បណ្ដោយមានប្រវែងម្ភៃហត្ថ ហើយមានទីលាននៅព័ទ្ធជុំវិញទ្វារកំផែង។
មានបន្ទប់បីខាងនេះ និងបីខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទីមួយ គឺបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។