ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។
ហើយដល់ថ្ងៃប្រាំបួន ខែទីបួន នោះអំណត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសម្រាប់ប្រជាជនបរិភោគឡើយ។
ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល
៙ កាលព្រះអង្គបានបង្គាប់ ឲ្យមានអំណត់កើតឡើងក្នុងស្រុក ហើយផ្តាច់អស់ទាំងអាហារ
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
ដ្បិតមើល៍! ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ
នៅថ្ងៃទីប្រាំបួន ខែទីបួន នៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ គ្មានអាហារសម្រាប់បណ្ដាជនសោះ។
បណ្ដាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ប្ដូរនឹងអាហារ សម្រាប់ចម្រើនកម្លាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីផឹកទឹករបស់ខ្លួន ហើយឧសរបស់យើងខ្ញុំក៏ត្រូវទិញដែរ។
យើងខ្ញុំរកអាហារបាន ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន។
«កូនមនុស្សអើយ បើស្រុកណាធ្វើបាបនឹងយើង ដោយប្រព្រឹត្តរំលងអ្វី រួចយើងលូកដៃទៅលើគេ ឲ្យផ្តាច់ស្បៀងអាហារ ហើយឲ្យគេកើតមានអំណត់ ព្រមទាំងកាត់មនុស្ស និងសត្វចេញពីស្រុកនោះ
ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «បើដូច្នេះ យើងឲ្យអ្នកប្រើលាមកគោ ជំនួសលាមករបស់មនុស្សវិញ សម្រាប់ដុតនំបុ័ងនោះ»។
ពេលយើងប្រើព្រួញជាសេចក្ដីអំណត់ ព្រួញបំផ្លាញដែលយើងនឹងចាត់មកលើអ្នករាល់គ្នា យើងនឹងធ្វើឲ្យមានអំណត់កាន់តែច្រើនឡើងៗទៅលើអ្នក ហើយនឹងផ្តាច់ស្បៀងអាហាររបស់អ្នករាល់គ្នា។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។
ដូច្នេះ ទីក្រុងពីរ ឬទីក្រុងបីក៏ដើរត្រាច់ចរទៅទីក្រុងទៀត ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រមវិលមករកវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពេលកូនចៀមបកត្រាទីបី ខ្ញុំឮតួមានជីវិតទីបីពោលថា៖ «ចូរមក!» ខ្ញុំមើលទៅឃើញមានសេះខ្មៅមួយ ហើយអ្នកជិះសេះនោះមានកាន់ជញ្ជីងមួយនៅដៃ