Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 4:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ក៏​ប្រកែក​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ព្រលឹង​ទូល‌បង្គំ​មិន​ដែល​ត្រូវ​ស្មោក‌គ្រោក​ឡើយ តាំង​ពី​ក្មេង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​ស្លាប់ ឬ​ដែល​ត្រូវ​សត្វ​ណា​ហែក‌ហួរ​ឡើយ ក៏​មិន​ដែល​មាន​សាច់​គួរ​ខ្ពើម​ចូល​ក្នុង​មាត់​ទូល‌បង្គំ​ដែរ»។

សូមមើលជំពូក ចម្លង

17 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​កូន​ដំបូង​របស់​គោ និង​ចៀម នោះ​ក៏​ត្រូវ​ឲ្យ​មក​យើង​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​នៅ​ជា‌មួយ​មេ​របស់​វា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី នោះ​ត្រូវ​ឲ្យមក​យើង។

អ្នក​រាល់​គ្នា​នឹង​បាន​ជា​មនុស្ស​បរិសុទ្ធដល់​យើង ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែកស៊ី​នៅ​ឯ​ទី​វាល​ឡើយ គឺ​ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

គេ​អង្គុយ​នៅក្នុង​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សម្ល​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ

ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ជម្រះ​ខ្លួន​សម្រាប់​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​សួន‌ច្បារ គោរព​ដល់​រូប​ព្រះ​មួយ​នៅ​កណ្ដាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌មួយ​គ្នា​ទាំង​អស់។

នោះ​ខ្ញុំ​បាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។

ខ្ញុំ​ក៏​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូល‌បង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ?»។

ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «បើ​ដូច្នេះ យើង​ឲ្យ​អ្នក​ប្រើ​លាមក​គោ ជំនួស​លាមក​របស់​មនុស្ស​វិញ សម្រាប់​ដុត​នំបុ័ង​នោះ»។

ពួក​សង្ឃ​មិន​ត្រូវ​ស៊ី​សាច់​សត្វ​ដែល​ស្លាប់​ដោយ​ជំងឺ ឬ​ស្លាប់​ដោយ​សត្វ​ណា​បាន​ខាំ​ហែក ទោះ​បើ​ជា​សត្វ​ហើរ ឬ​សត្វ​ជើង​បួន​ក្តី»។

កាល​គេ​កំពុង​តែ​សម្លាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ផ្កាប់​មុខ​អំពាវ‌នាវ​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​មក​លើក្រុង​យេរូ‌សាឡិម​ឬ?»។

ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។

អស់​អ្នក​ណា​ដែល​បរិ‌ភោគ​សត្វ ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​មាន​សត្វ​ណា​ហែក​សម្លាប់ ទោះ​បើ​អ្នក​នោះ​កើត​ក្នុង​ស្រុក ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ក្តី នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នោះ​ទើប​នឹង​បាន​ស្អាត​វិញ។

ប្រសិន‌បើ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ទី​បី នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ព្រះ‌អង្គ​មិន​ទទួល​តង្វាយ​នោះ​ទេ

គេ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ប៉ុន្ដែ លោក​ពេត្រុសទូល​ថា៖ «ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​នោះ​ឡើយ»។

មិន​ត្រូវ​បរិ‌ភោគ​សត្វ​ណាដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ គឺ​អ្នក​រាល់​គ្នា​អាច​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​បរិ‌ភោគ​បាន ឬ​លក់​ឲ្យ​សាសន៍​ដទៃ​ក៏​បាន ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

«មិន​ត្រូវ​បរិ‌ភោគ​របស់​អ្វី​ដែល​គួរ​ស្អប់​ខ្ពើម​ឡើយ ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម