ឯទឹកក៏ត្រូវវាល់ដែរ គឺពីរកំប៉ុងក្នុងមួយថ្ងៃ ហើយត្រូវផឹកបន្តិចម្តងៗដូចគ្នា។
ហេតុនោះបានជាប្រជារាស្ត្ររបស់យើង បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្ដាជនណែនណាន់ ក៏ខះកដោយស្រេកទឹក។
ឯអាហារដែលអ្នកនឹងស៊ី គឺម្ភៃសេកែលសម្រាប់មួយថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ។
អ្នកត្រូវស៊ីនំបុ័ងនោះទុកដូចជានំម្សៅឱក ហើយត្រូវចម្អិននំបុ័ងនោះនៅមុខគេ ដោយដុតលាមកមនុស្ស»។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។
ដ្បិតព្រះអង្គដែលព្រះបានចាត់ឲ្យមក ទ្រង់ថ្លែងព្រះបន្ទូលរបស់ព្រះ ព្រោះព្រះប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិតទេ។