Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 39:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ យើង​នឹង​ឲ្យ​កន្លែង​មួយ​ដល់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​នៅ​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរ ខាង​កើត​សមុទ្រ។ ជ្រលង​ភ្នំ​នោះ​នឹង​បិទ​ខ្ទប់​អ្នក​ដំណើរ ហើយ​នៅ​ទី​នោះ​គេ​នឹង​កប់​សាក‌សព​ពួក​កុក និង​ប្រជា​ជន​ជា​ច្រើនឥតគណនា​ទាំង​ប៉ុន្មាន​របស់​វា គេ​នឹង​ហៅ​ជ្រលង​ភ្នំ​នោះ​ថា ហាមុន-កុក ។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ប្រមូល​ខ្មោច​កង្កែប​គរ​ជា​គំនរ ហើយ​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ​ក្នុង​ស្រុក។

«កូន​មនុស្ស​អើយ ចូរបែរ​មុខ​ទៅ​ខាង​សាសន៍​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅ‌ហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ថ្លែង​ទំនាយ​ទាស់​នឹង​វា​ថា

ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឧស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សម្រាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។

ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​បញ្ចុះ​សព​អ្នក​ទាំង​នោះ​អស់​ប្រាំពីរ​ខែ ទើប​បាន​ហើយ ដើម្បី​នឹង​សម្អាត​ស្រុក

រួច​ពួក​អ្នក​ដែល​ដើរ​ចុះ​ឡើង គេ​នឹង​ដើរ​ទៅ​មក​មើល បើ​ឃើញ​ឆ្អឹង​ខ្មោច​មនុស្ស​ណា នោះ​គេ​នឹង​តាំង​ទី​សម្គាល់​មួយ​នៅ​ជិត​ខាង ទាល់​តែ​ពួក​បញ្ចុះ​សព​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន-កុក​ទាំង​អស់​ទៅ

ឯ​ព្រំ​ដែន​ខាង​កើត គឺ​នៅ​ចន្លោះស្រុក​ហាវរ៉ុន និង​ស្រុក​ដាម៉ាស តាម​ដង​ទន្លេ​យ័រដាន់ ចន្លោះ​ស្រុក​កាឡាត និង​ស្រុក​អ៊ីស្រា‌អែល រហូត​ដល់​សមុទ្រ​ខាង​កើត ត្រឹម​តាម៉ារ។ នេះ​ជា​ព្រំ‌ដែន​ខាង​កើត។

ដូច្នេះ គេ​ក៏​ហៅ​កន្លែង​នោះ​ថា គីប្រុត​ហាតាវ៉ា ព្រោះ​នៅ​ទី​នោះ​គេ​បាន​កប់​ខ្មោច​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។

ហើយ​ព្រំ‌ដែន​នេះ ត្រូវ​បន្ត​ចុះ​ពី​សេផាម​ទៅ​ដល់​រីបឡា ដែល​នៅ​ខាង​កើត​អាយីន រួច​ចុះ​ទៅ​ដល់​ជាយ​ខាង​កើត​សមុទ្រ​នេ‌សារ៉ែត។

កាល​ព្រះ‌អង្គ​កំពុង​ឈរ​នៅ​មាត់​បឹង​គេនេ‌សារ៉ែត ប្រ‌ជាជន​ប្រជ្រៀត​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។

ក្រោយ​មក ព្រះ‌យេស៊ូវ​យាង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ​កាលី‌ឡេ ដែល​ហៅ​ថា​សមុទ្រ​ទីបេ‌រាស។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម