អេសេគាល 37:12ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ចូរថ្លែងទំនាយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលប្រជារាស្ត្ររបស់យើងអើយ យើងនឹងបើកផ្នូរខ្មោចរបស់អ្នករាល់គ្នា ហើយនឹងធ្វើឲ្យអ្នករាល់គ្នាឡើងចេញពីផ្នូរមក រួចនឹងនាំអ្នកឲ្យចូលទៅក្នុងស្រុកអ៊ីស្រាអែលវិញ។ សូមមើលជំពូក |
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានប្រមូលពួកវង្សអ៊ីស្រាអែល មកពីគ្រប់សាសន៍ ដែលគេត្រូវខ្ចាត់ខ្ចាយទៅនោះ ហើយយើងបានញែកជាបរិសុទ្ធនៅក្នុងពួកគេ ចំពោះភ្នែកនៃសាសន៍ដទៃ នោះគេនឹងអាស្រ័យនៅក្នុងស្រុករបស់ខ្លួន ដែលយើងបានឲ្យដល់យ៉ាកុប ជាអ្នកបម្រើយើង។
នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ ហើយឲ្យបានជាទីសរសើរក្នុងចំណោម អស់ទាំងសាសន៍នៅលើផែនដី នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ នៅចំពោះភ្នែកឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚