អេសេគាល 34:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការដែលអ្នករាល់គ្នាបានស៊ីស្មៅនៅទីវាលល្អ តើជាការតិចតួចដល់អ្នកឬ បានជាអ្នកជាន់ឈ្លីស្មៅដែលនៅសល់ ហើយដែលអ្នករាល់គ្នាបានផឹកទឹកថ្លានោះ បានជាអ្នកទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ? សូមមើលជំពូក |
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។