អេសេគាល 32:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។ សូមមើលជំពូក |
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា "អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ? ឱទីក្រុងដ៏ល្បីល្បាញ ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះមានការព្រឺខ្លាច។