អេសេគាល 28:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកកើតមានចិត្តធំ ហើយបានពោលថា យើងជាព្រះ យើងអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្ដាលសមុទ្រ ប៉ុន្តែ អ្នកជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើអ្នកបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ។ សូមមើលជំពូក |
រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាលូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
គេនឹងទួញទំនួញពីអ្នក ដោយពាក្យថា "អ្នកដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រអើយ ម្តេចក៏អ្នកត្រូវបំផ្លាញយ៉ាងនេះ? ឱទីក្រុងដ៏ល្បីល្បាញ ធ្លាប់តែមានអំណាចខាងផ្លូវសមុទ្រអើយ គឺទាំងអ្នក និងពួករស់នៅក្នុងអ្នក ជាពួកអ្នកដែលធ្វើឲ្យសាសន៍ទាំងឡាយ នៅក្នុងស្រុកនោះមានការព្រឺខ្លាច។