អេសេគាល 28:16ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់អ្នក នោះគេបានបំពេញអ្នកដោយសេចក្ដីច្រឡោត ហើយអ្នកបានធ្វើបាប ហេតុនោះ យើងបានបោះចោលអ្នកចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ យើងបានបំផ្លាញអ្នកចេញពីកណ្ដាលថ្មភ្លឺចាំងនោះ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាល ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យយើងខឹងម្តងទៀត ហើយមើល៍ គេលើកមែកឈើប្រណម្យនៅច្រមុះគេផង