អេសេគាល 26:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦យើងនឹងធ្វើឲ្យអ្នកទៅជាថ្មដារលីង អ្នកនឹងបានជាកន្លែងសម្រាប់ហាលអួន និងគ្មានអ្នកណាសង់ឡើងវិញជារៀងរហូត ដ្បិតគឺយើងនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។ សូមមើលជំពូក |
ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប