អេសេគាល 26:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ជើងសេះរបស់គេនឹងជាន់កម្ទេច ផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងសម្លាប់ជនជាតិអ្នកដោយដាវ ឯអស់ទាំងបង្គោលថ្មនៃកម្លាំងអ្នក នឹងត្រូវរំលំដល់ដី។ សូមមើលជំពូក |
ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង។