ដូច្នេះ ខ្ញុំក៏និយាយដល់បណ្ដាជននៅព្រឹកនោះ ហើយដល់ល្ងាចប្រពន្ធខ្ញុំស្លាប់ទៅ រួចព្រឹកឡើងខ្ញុំបានធ្វើដូចជាព្រះអង្គបង្គាប់មក។
ខ្ញុំក៏ធ្វើតាមបង្គាប់ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ដូចជាអីវ៉ាន់សម្រាប់ដំណើរនិរទេស ហើយនៅពេលល្ងាចខ្ញុំជីកទម្លុះកំផែងដោយដៃខ្ញុំ ក៏បញ្ចេញអីវ៉ាន់ក្នុងទីងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។
«កូនមនុស្សអើយ យើងនឹងដកយករបស់ដែលត្រូវចំណុចភ្នែកពីអ្នកចេញ ដោយអាសន្នរោគ តែអ្នកមិនត្រូវសោយសោក ឬយំយែកឡើយ ក៏មិនត្រូវស្រក់ទឹកភ្នែកដែរ
អ្នកដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើង មិនត្រូវបិទបាំងបបូរមាត់អ្នក ឬបរិភោគអាហាររបស់អ្នកកាន់ទុក្ខឡើយ»។
បណ្ដាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង