អេសេគាល 23:45ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្តែ នឹងមានមនុស្សសុចរិតជំនុំជម្រះនាងទាំងពីរ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកម្ចាយឈាម ពីព្រោះនាងទាំងពីរជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង។ សូមមើលជំពូក |
ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។