អេសេគាល 21:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរថា ន៏ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង សូមមើលជំពូក |
បើកាលណាគេសួរអ្នកថា តើឲ្យយើងចេញទៅឯណា? ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសម្រាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសម្រាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសម្រាប់អំណត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសម្រាប់ទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ។
ឯអ្នក កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរពួកកូនចៅអាំម៉ូន ហើយពីពាក្យត្មះតិះដៀលរបស់គេ ចូរប្រាប់ថា មានដាវ មានដាវដកជាស្រេច ដាវនោះបានខាត់ភ្លឺសម្រាប់ការសម្លេះយ៉ាងសន្ធឹក ដើម្បីបំផ្លាញឲ្យអស់ ហើយឲ្យបានចាំងពន្លឺដូចផ្លេកបន្ទោរ។