Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 19:5

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​មេ កាល​ឃើញ​ថា​រង់‌ចាំ​យូរ តែ​ទី​សង្ឃឹម​បាន​បាត់​ហើយ ក៏​យក​កូន​មួយ​ទៀត​ឲ្យ​ឡើង​ជា​សិង្ហ​ស្ទាវ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ កូន​បាន​ឡើង​មក​ពី​ស៊ី​រំពា។ វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​ញី តើ​អ្នក​ណា​ហ៊ាន​ដាស់​វា?

ដ្បិត​ទ្រង់​ជ្រាប​ថា បិតា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា​ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀត បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចម្បាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា‌មួយ​ពួក​ពល​ទេ។

ក៏​បាន​ចិញ្ចឹម​កូន​មួយ ដែល​ត្រឡប់​ទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហាត់​ចាប់​រំពា វា​ក៏​ត្របាក់​លេប​មនុស្ស​ទៅ។

អស់​ទាំង​សាសន៍​បាន​ឮ​និយាយ​ពី​វា រួច​គេ​ចាប់​វា​បាន​ក្នុង​រណ្តៅ​របស់​គេ ក៏​ខ្លុះ​ដឹក​ទៅ​ឯ​ស្រុក​អេស៊ីព្ទ។

រួច​កូន​នោះ​ក៏​ដើរ​ទៅ​មក​ជា‌មួយ​ពួក​សិង្ហ​ឈ្មោល វា​ត្រឡប់​ជា​សិង្ហ​ស្ទាវ ហើយ​ក៏​ហាត់​ចាប់​រំពា ត្របាក់​លេប​មនុស្ស​ទៅ​ដែរ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម