អេសេគាល 16:52ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯអ្នកដែលបានថ្កោលទោសបងប្អូនស្រីអ្នក ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងអ្នកវិញ ដោយព្រោះអំពើបាបដែលអ្នកបានប្រព្រឹត្ត គួរស្អប់ខ្ពើមជាងគេនោះ ចូរឲ្យអ្នកជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះអ្នកបានធ្វើឲ្យបងប្អូនស្រីអ្នកមើលទៅដូចជាសុចរិតវិញ។ សូមមើលជំពូក |
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។