ដោយអ្នកបានសង់ផ្ទះបនរបស់អ្នក នៅត្រង់ច្រកផ្លូវ និងកន្លែងសំខាន់របស់អ្នកនៅអស់ទាំងផ្លូវថ្នល់ តែអ្នកមិនមែនដូចជាស្រីពេស្យាទេ ពីព្រោះអ្នកមិនមើលថ្លៃឈ្នួលឡើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។
អ្នកជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្តីហើយ។
យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់អ្នក ហើយរំលំអស់ទាំងទីសំខាន់របស់អ្នកដែរ គេនឹងបកសម្លៀកបំពាក់អ្នកចេញ ហើយយកគ្រឿងលម្អរបស់អ្នក ព្រមទាំងចោលអ្នកឲ្យនៅអាក្រាត ហើយខ្លួនទទេ។
(យើងបានសួរគេថា តើទីខ្ពស់អ្វីដែលអ្នកតែងតែទៅនោះ? ដូច្នេះ ទីនោះហៅថា បាម៉ា រហូតដល់សព្វថ្ងៃ)។
នៅក្នុងស្រុកកាឡាត មានអំពើទុច្ចរិត គេនឹងវិនាសសូន្យទៅជាមិនខាន។ នៅគីលកាល គេថ្វាយគោជាយញ្ញបូជា អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។