Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេ‌សេ‌គាល 14:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​គេ​ជា​ហោរា​ពិត ហើយ​បើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជា‌មួយ​គេ នោះ​ឲ្យ​គេ​ទូល‌អង្វរ ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឥឡូវ​នេះ​ចុះ ដើម្បី​សូម​កុំ​ឲ្យ​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ដំណាក់​ស្តេច​យូដា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ត្រូវ​គេ​ដឹក‌យក​ទៅ​ក្រុង​បាប៊ីឡូន​ទៀត។

ដូច្នេះ កាល​ណា​យើង​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នេះ គឺ​ណូអេ ដានី‌យ៉ែល និង​យ៉ូប បាន​នៅ​ក្នុង​ស្រុក​នោះ គង់​តែ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ​នឹង​ជួយ​បាន​តែ​ព្រលឹង​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ​ទេ

នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​មនុស្ស​ទាំង​បី​នាក់​នោះ​នៅ​ក្នុង​ស្រុក​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន​ឲ្យ​រួច​មិន​បាន​ដែរ រួច​បាន​តែ​ខ្លួន​គេ​ប៉ុណ្ណោះ តែ​ឯ​ស្រុក​នោះ​នឹង​ត្រូវ​ចោល​ស្ងាត់​វិញ

ប្រសិន‌បើ​យើង​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​យើង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​នោះ

ឬ​ប្រសិន‌បើ​យើងឲ្យ​អាសន្ន‌រោគ​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ចេញ​ទៅ​លើ​ស្រុក​នោះ ដោយ​កម្ចាយ​ឈាម ដើម្បី​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ផង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម