អេសេគាល 11:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦«កូនមនុស្សអើយ គឺជាបងប្អូនអ្នកបង្កើតទេតើ ព្រមទាំងបងប្អូនអ្នក ដែលជាញាតិសន្តាន និងពូជពង្សអ៊ីស្រាអែលទាំងមូល គឺពួកគេទាំងប៉ុន្មាន ជាពួកអ្នកនៅក្រុងយេរូសាឡិមបានពោលថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់មកពួកយើងទុកជាកេរអាករហើយ។ សូមមើលជំពូក |
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។