កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។
ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាសត្វមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ
កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃសត្វមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។
ក៏ឮសូរសន្ធឹកនៃស្លាបរបស់សត្វមានជីវិតទាំងនោះដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង។