កាលណាទៅ ក៏ទៅទាំងបួនខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលតម្រង់ទៅ ទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ។
ពេលកង់នោះវិលទៅមុខ ក៏ទៅទាំងបួនមុខ ឥតបែរទៅខាងណាឡើយ។
នៅទីណាដែលព្រះវិញ្ញាណត្រូវទៅ កង់ទាំងនោះក៏ទៅដែរ គឺវិញ្ញាណរបស់សត្វមានជីវិតនៅក្នុងកង់នោះ។
នៅក្រោមស្លាបទាំងបួន មានដៃដូចមនុស្សទាំងបួនខាង ដូចមុខ និងស្លាបដែរ។
កង់ទាំងបួននោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់មួយនៅក្នុងកង់មួយទៀត។
សណ្ឋានមុខរបស់តួទាំងនោះ គឺដូចជាមុខដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារ សត្វទាំងនោះបានហើរត្រង់ទៅខាងមុខរៀងខ្លួន។