ជើងសត្វទាំងនោះត្រង់ៗ ប្រអប់ជើងដូចជាកូនគោ ហើយភ្លឺចាំងដូចជាលង្ហិនខាត់យ៉ាងរលោង
ព្រះអង្គយកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកអណ្ដាតភ្លើង ធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
រីឯសត្វមានជីវិតទាំងនោះ មានទ្រង់ទ្រាយដូចជារងើកភ្លើង ហើយដូចជាចន្លុះឆេះ ដែលទ្រោលចុះឡើងនៅកណ្ដាលសត្វមានជីវិតទាំងនោះ ឯភ្លើងក៏ភ្លឺចាំង មានផ្លេកបន្ទោរចេញពីភ្លើងនោះមកផង។
ព្រះអង្គនាំខ្ញុំទៅទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសម្រាប់វាស់ផង លោកឈរនៅក្នុងទ្វារ។
រូបកាយរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃជើងរបស់លោក ដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់លោក ដូចជាសូរសំឡេងនៃមនុស្សមួយហ្វូង។
គឺសត្វណាដែលមានក្រចកឆែកជាពីរ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន។
ដើម្បីឲ្យចេះសម្គាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ»។
ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។