កាលណាសត្វមានជីវិតទាំងបួនបានហោះទៅ កង់ទាំងនោះក៏អមទៅដែរ កាលណាសត្វមានជីវិតទាំងបួនបានលើកឡើងផុតពីដីទៅ កង់ទាំងនោះក៏បានលើកឡើងទៅដែរ
ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
ពេលខ្ញុំកំពុងមើលសត្វមានជីវិតទាំងនោះ ខ្ញុំឃើញមានកង់នៅលើដី ក្បែរសត្វមានជីវិតទាំងនោះ គឺកង់មួយសម្រាប់សត្វនីមួយៗទាំងបួន។
ពេលណាសត្វនោះទៅមុខ កង់ក៏ទៅដែរ ពេលណាសត្វនោះឈប់ កង់ក៏ឈប់ដែរ កាលណាសត្វនោះឡើងផុតពីដី កង់ទាំងឡាយក៏បានលើកឡើងអមទៅព្រមគ្នា ដ្បិតវិញ្ញាណរបស់សត្វមានជីវិតនៅជាប់ក្នុងកង់ដែរ។
កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។
រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី ខ្ញុំបានឃើញផ្ទាល់ភ្នែក មានទាំងកង់អមទៅផង នោះក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។