ហើយយើងនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក»។
ពេលទ្រង់ឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំបួនឆ្នាំ មាតារបស់ទ្រង់ព្រះនាមថាអ័ប៊ីយ៉ា បុត្រីសាការី។
ចូរចងសេចក្ដីបន្ទាល់ទុក ហើយបិទត្រាបញ្ញត្តិច្បាប់នៅក្នុងពួកសិស្សរបស់យើងចុះ
ក៏ធ្វើសំបុត្រ ហើយបិទត្រា ព្រមទាំងហៅស្មរបន្ទាល់មក ហើយថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់។
នេះជាលើកទីបីហើយដែលខ្ញុំមករកអ្នករាល់គ្នា។ គ្រប់ការទាំងអស់អាចរាប់ជាការបាន ដោយសារមាត់ស្មរបន្ទាល់ពីរឬបីនាក់
លោកបូអូសបានហៅពួកចាស់ទុំក្នុងក្រុងនោះចំនួនដប់នាក់មកជម្រាបថា៖ «សូមអង្គុយនៅទីនេះចុះ» គេក៏អង្គុយ។