ហើយនៅគ្រានោះ គ្រប់ទីកន្លែងណា ដែលពីដើមមានចម្ការទំពាំងបាយជូរចំនួនមួយពាន់ដើម មានតម្លៃជាប្រាក់មួយពាន់រៀល នោះនឹងបានជាទីសម្រាប់អញ្ចាញ និងបន្លាវិញ
ដីនឹងដុះចេញជាបន្លា និងអញ្ចាញឲ្យអ្នក ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ ដែលដុះនៅតាមទីវាល។
ឱអ្នករាល់គ្នាដែលនៅព្រងើយអើយ នៅជាងមួយឆ្នាំទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ។
ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។
យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះសុទ្ធតែអញ្ចាញ និងបន្លា
រួចខ្ញុំក៏មើលទៅឃើញដីដុះដាល បានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ នៅចំពោះព្រះយេហូវ៉ា ហើយចំពោះសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
ទីក្រុងទាំងឡាយ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា "ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។
ដ្បិតមើល៍ គេកំពុងគេចចេញពីការហិនវិនាស តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេ ក្រុងណូពនឹងបញ្ចុះសពគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នឹងក្លាយទៅជារបស់ដើមកន្ទេចអាល ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ។
«ចូរស្តាប់រឿងប្រៀបធៀបមួយទៀត មានបុរសម្នាក់ជាម្ចាស់ចម្ការ បានធ្វើចម្ការទំពាំងបាយជូរមួយ គាត់ធ្វើរបងព័ទ្ធជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែក្នុងចម្ការ ហើយសង់ប៉មមួយ។ បន្ទាប់មក គាត់ប្រវាស់ចម្ការនោះទៅឲ្យពួកអ្នកធ្វើចម្ការ ហើយក៏ចេញទៅស្រុកមួយផ្សេងទៀត។
ផ្ទុយទៅវិញ ប្រសិនបើដីណាដែលដុះសុទ្ធតែបន្លា និងអញ្ចាញ ដីនោះឥតប្រយោជន៍អ្វីឡើយ ក៏ជិតនឹងត្រូវបណ្តាសាដែរ ហើយចុងបំផុតនឹងត្រូវដុតចោលមិនខាន។