គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ រមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក ក៏ញាស់ចេញជាពស់វែក
ជាពួកមនុស្សដែលទីពឹងរបស់គេ នឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមង នៃពីងពាងប៉ុណ្ណោះ។
ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់ ហើយអុចដូចជាពស់ហនុមាន។
ឱពួកភីលីស្ទីនអើយ កុំរីករាយ ដោយព្រោះរំពាត់ដែលធ្លាប់វាយអ្នក បានបាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ។
ពស់វែកនឹងធ្វើសម្បុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ សត្វស្ទាំងនឹងហើរមកទាំងគូៗ ប្រជុំនៅទីនោះដែរ។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។
ប៉ុន្តែ ពេលលោកឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក លោកមានប្រសាសន៍ទៅគេថា៖ «ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់អ្នករាល់គ្នា ឲ្យគេចចេញពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ?