Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



អេសាយ 57:8

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អ្នក​បាន​ទុក​ចិត្ត​នឹង​រូប​សម្រស់​របស់​អ្នក ហើយ​ក្លាយ​ជា​ស្រី​ពេស្យា ដោយ​ព្រោះ​ភាព​ល្បី​ឈ្មោះ ក៏​បាន​ប្រគល់​ខ្លួនឲ្យ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ ហើយ​រូប​សម្រស់​របស់​អ្នក​ក៏​ក្លាយ​ជា​របស់​គេ។

អ្នក​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្តី​ហើយ។

នាង​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ អ្នក​ក៏​ដាក់​កំញាន និង​ប្រេង​របស់​យើង​លើ​តុ​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម