អេសាយ 54:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការនេះប្រៀបដូចជាទឹកជន់ នៅជំនាន់ណូអេ ដល់យើង ហើយដែលយើងបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិន ដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះយើងក៏ស្បថថា យើងនឹងមិនដែលមានសេចក្ដីក្រោធចំពោះអ្នក ឬបន្ទោសអ្នកតទៅយ៉ាងនោះដែរ។ សូមមើលជំពូក |
ចូរងើយមើលទៅលើមេឃ ហើយមើលចុះមកផែនដីខាងក្រោមនេះទៀត ដ្បិតផ្ទៃមេឃនឹងសូន្យបាត់ទៅ ដូចជាផ្សែង ហើយផែនដីនឹងចាស់ទៅដូចជាសម្លៀកបំពាក់ ឯពួកអ្នកដែលនៅស្ថាននេះ នឹងស្លាប់ទៅបែបដូច្នោះដែរ តែសេចក្ដីសង្គ្រោះរបស់យើងនឹងនៅជាដរាប ហើយសេចក្ដីសុចរិតរបស់យើង នឹងមិនត្រូវលើកចោលឡើយ។