អេសាយ 50:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងជួយខ្ញុំ តើអ្នកណានឹងពោលទោសខ្ញុំបាន? គេទាំងអស់គ្នានឹងចាស់ទៅដូចជាសម្លៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។ សូមមើលជំពូក |
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។