អេសាយ 5:17ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។ សូមមើលជំពូក |
ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។