អេសាយ 49:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តយើង នោះយើងបានឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ដើម្បីតាំងស្រុកទេសឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមត៌ក។ សូមមើលជំពូក |
យើងបញ្ជាក់ពាក្យសម្ដីដែលនិយាយនឹងអ្នកបម្រើយើង ហើយសម្រេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលយើងបានថ្លែងពីក្រុងយេរូសាឡិមថា "ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ" និងអស់ទាំងទីក្រុងនៃស្រុកយូដាថា "ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ យើងនឹងលើកអស់ទាំងទីបាក់បែកនោះឡើង"។
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តក្រុងស៊ីយ៉ូន ព្រះអង្គបានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលប្រៃនោះត្រឡប់ដូចជាសួន របស់ព្រះយេហូវ៉ាដែរ មានអំណរ និងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ និងសំឡេងតន្ត្រីពីរោះផង។