ពួកអ្នកសង់អ្នកឡើងនឹងប្រញាប់ប្រញាល់ធ្វើ ពួកបំផ្លាញ និងពួកបង្ហិនបង្ហោចអ្នក គេនឹងចាកចេញទៅ។
ដូច្នេះ ពួកមេលើវង្សានុវង្សរបស់ឪពុកក្នុងពួកយូដា និងពួកបេនយ៉ាមីន ពួកសង្ឃ និងពួកលេវី គឺអស់អ្នកដែលព្រះបានបណ្ដាលចិត្ត ឲ្យឡើងទៅសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏នាំគ្នាក្រោកឡើង
បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។
ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង គឺពួកអ្នកដែលធ្វើទុក្ខយើង គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន ឲ្យយើងស្តាប់ផង!»
យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
ឱព្រះយេហូវ៉ាអើយ ស្តេចអាសស៊ើរបានបំផ្លាញអស់ទាំងប្រទេស និងស្រុករបស់គេជាប្រាកដមែន
ដ្បិតទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកអ្នកដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបអ្នក គេនឹងនៅឆ្ងាយពីអ្នកហើយ។
អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
ចូរងើបភ្នែកអ្នកមើលជុំវិញ គេមូលគ្នាមកឯអ្នក ពួកកូនប្រុសៗរបស់អ្នកទាំងអស់នឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗរបស់អ្នកមកដែរ។
ដ្បិតដែលមនុស្សកំលោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណា នោះពួកកូនប្រុសៗរបស់អ្នកនឹងមករួមនឹងអ្នកយ៉ាងនោះដែរ ហើយដែលប្តីថ្មោងថ្មីមានចិត្តរីករាយចំពោះប្រពន្ធយ៉ាងណា នោះព្រះរបស់អ្នកនឹងមានសេចក្ដីរីករាយចំពោះអ្នកយ៉ាងនោះដែរ។
ដូច្នេះ លែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខនៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
យើងនឹងឲ្យមនុស្សចម្រើនឡើងនៅក្នុងអ្នក គឺជាពួកវង្សអ៊ីស្រាអែលទាំងមូល។ ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងមានមនុស្សនៅ ហើយអស់ទាំងកន្លែងបាក់បែកនឹងបានសង់ឡើងវិញ។