ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវដោះស្បៃអ្នកចេញ ហើយបកសម្លៀកបំពាក់អ្នកចុះ ចូរសើយសំពត់អ្នកឡើង ហើយដើរកាត់ទន្លេទៅ។
ហើយសួរទៅអ្នកបម្រើនោះថា៖ «អ្នកដែលដើរកាត់ទីវាលតម្រង់មករកយើងនោះជាអ្នកណា?» អ្នកបម្រើនោះឆ្លើយថា៖ «គឺចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃមកគ្របមុខ។
ដូច្នេះ ហានូនក៏ចាប់ពួកទូតរបស់ព្រះបាទដាវីឌមកកោរ ហើយកាត់អាវគេផ្តាច់ផ្នែកខាងក្រោម នៅត្រឹមគូថ រួចលែងឲ្យទៅវិញ។
នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ។
កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។
ហើយទ្វារដែលនៅតាមផ្លូវត្រូវបិទ ជាពេលដែលអន់ឮសូរត្បាល់កិន ហើយក៏ស្ទុះក្រោកឡើងដោយឮសំឡេងសត្វហើរយំ ហើយអស់ទាំងសំឡេងកូនស្រីដែលច្រៀងត្រូវចុះខ្សោយ
នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត និងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញ យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាសដល់សាសន៍អេស៊ីព្ទ។
ហេតុនេះ ព្រះអម្ចាស់នឹងវាយក្រយៅក្បាល ពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ានឹងសម្រាតកេរខ្មាសគេ។
កញ្ចក់ អាវសារូ មួក និងក្រមារបស់គេ។
ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសម្លៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញ។
បើអ្នកនឹកសួរក្នុងចិត្តថា៖ ហេតុអ្វីបានជាការទាំងនេះកើតដល់យើងដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់អ្នកទេ បានជាសំពត់របស់អ្នកត្រូវបើកសើយឡើង ហើយអ្នកត្រូវនៅកែងជើងទទេផង។
ហេតុនោះ យើងនឹងបើកសើយសំពត់ របស់អ្នកឡើងគ្របលើមុខអ្នក ហើយកេរខ្មាសរបស់អ្នកនឹងបានឃើញច្បាស់។
យើងនឹងបំបាត់សំឡេងអរសប្បាយ សំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី សូរត្បាល់កិន និងពន្លឺចង្កៀងពីពួកគេ។
សាសន៍ទាំងអស់នឹងបម្រើស្តេចនោះ និងកូន ហើយចៅរបស់គេដែរ ដរាបដល់កំណត់ស្រុកគេ នោះសាសន៍ជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ។
ពួកកំលោះៗបានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរពាន់ជើងទ្រេតទ្រោត ក្រោមបាច់ឧស។
ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
ឱពួកអ្នកក្រុងសាភាអើយ ចូរដើរបង្ហួសទៅ ដោយខ្លួនអាក្រាត ហើយមានសេចក្ដីខ្មាសចុះ ពួកអ្នកនៅត្រង់ស្អាណាន មិនបានចេញមកសោះ ការយំសោកនឹងបេត-អេតសែល នឹងដកទីពឹងរបស់ឯងរាល់គ្នាចេញ។
ស្ត្រីពីរនាក់កំពុងតែកិនម្សៅ ម្នាក់ត្រូវយកទៅ ហើយម្នាក់ទៀតទុកនៅ។
បើមានស្ត្រីពីរនាក់ កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។
ឯស្ត្រីណាដែលអធិស្ឋាន ឬថ្លែងទំនាយដោយមិនទទូរស្បៃលើក្បាល ស្រ្ដីនោះបន្ថោកក្បាលរបស់ខ្លួន ដ្បិតធ្វើដូច្នោះប្រៀបដូចជានាងបានកោរសក់ដែរ។
ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។