អេសាយ 43:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តែ ឱពួកយ៉ាកុបអើយ អ្នកមិនបានអំពាវនាវរកយើងទេ ឱអ៊ីស្រាអែលអើយ អ្នកបានណាយចិត្តនឹងយើងហើយ។ សូមមើលជំពូក |
សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានធ្លាក់មកលើយើងខ្ញុំ ដូចបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែ យើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ក៏មិនបានបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ដើម្បីឲ្យមានគំនិតវាងវៃ ដោយសារសេចក្ដីពិតរបស់ព្រះអង្គឡើយ។
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ?
ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះហឫទ័យព្រះយេហូវ៉ាណាស់។ ប៉ុន្តែ អ្នករាល់គ្នាសួរថា "តើយើងបានរំខានព្រះហឫទ័យព្រះអង្គដូចម្ដេច?" គឺដោយព្រោះអ្នករាល់គ្នានិយាយថា "អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា ព្រះអង្គសព្វព្រះហឫទ័យនឹងគេ" ឬថា "តើសេចក្ដីយុត្តិធម៌របស់ព្រះនៅឯណា?"»។